នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយគណះប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក
នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយគណះប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ សមាជិកព្រឹទ្ធសភា John Mc Cain ទៅបំពេញទស្សនកិច្ចនៅវៀតណាម។នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា៖ ក្នុងដំណើការអនុវត្តន៏គោលនយោបាយកិច្ចការបរទេសបើកទូលាយ ពហុភាគីបនីយកម្ម សកម្មម្ជាស់ការធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់បង្កើនទំនាក់ទំនង សហប្រតិបត្តិការ មិត្តភាពជាមួយបណ្ដាប្រទេសលើពិភពលោក។ វៀតណាមបន្តចាត់ទុកអាមេរិកជាដៃគូរមួយ ក្នុងចំណោមបណ្ដាដៃគូជួរមុខ និងមានគោលបំណងថា៖ ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងកំពស់ថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងនថា៖ ក្នុងរយះពេលខាងមុខ ភាគីទាំងពីរត្រូវការជំរុញថែមទៀត កិច្ចសហប្រតិ្តការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាដើម។ ភាគីទាំង២បង្កើនកិច្ចសហប្រតិបត្តិការនឹងជួយឧបត្ថម្ភដោះស្រាយផលវិបាកនៃសង្គ្រៀមដែលក្នុងនោះមានបញ្ហាផលវិបាកនៃជាតិគីមីពុលDIOXIN ជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងការប្រែប្រួលអាកាសធាតុនឹងទឹកសមុទ្រឡើង។ព្រិទ្ធសមាជីកJohn Mc Cain អះអាងនូវការគាំទ្រចំពោះប្រទេសទាំង២លើក ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រ
បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្ដាលជាដើម។ និងជំរុញចលនារដ្ឋាភិបាលអាមេរិកទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារ និងប្រគល់បែបបទអនុគ្រោះរដ្ឋាករ GSP ដល់វៀតណាម៕