ការតាំងពិព័រគំនូរបំផុសចលនាស្តីអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម

(VOVworld)-នាថ្ងៃទី១១កក្កដា ការតាំងពិព័រគំនូរបំផុសចលនាដោយប្រធានបទ
“ប្តេជ្ញា រក្សាអធិបតេយ្យភាពព្រំដែនកោះសមុទ្រវៀតណាម ” បានបើកនៅទីក្រុង
ហូជីមិញ(ភាគខាងត្បួងវៀតណាម)។

ការតាំងពិព័រគំនូរបំផុសចលនាស្តីអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម - ảnh 1
តំណាងចូលរួមការតាំងពិព័រទស្សនារូបគំនួរបំផុសចលនា
(រូបថតៈ TTXVN)

        ពិព័រនេះបានតាំងបង្ហាញផែនទីចំនួន១១ផ្ទាំង និងរូបគំនូរចំនួន៦០ផ្ទាំងរបស់
វិចិត្រករវៀតណាម ដែលស្តីអំពីកោះសមុទ្រ។ ការតាំងពិព័រនេះ រួមចំណែក ផ្សព្វ
ផ្សាយ អប់រំទឹកចិត្តស្នេហាជាតិ មោទនភាពជនជាតិ និងពង្រីកផែនមហាសាមគ្គី
ប្រជាជនទាំងមូល។​លោក Le Ton Thanh នាយករង មន្ទីវប្បធម៌កីឡានិងទេស ចរណ៍ទីក្រុងហូជីមិញឲ្យដឹងថា៖

        “គណៈចាត់តាំងសង្ឃឹមថា តាមរយៈការតាំងពិព័រនេះ នឹងទាក់ទាញបានការ យកចិត្តទុកដាក់របស់មហាជនក្នុងនិងក្រៅប្រទេសមកទស្សនា។ តាមនោះ នឹង យល់ច្បាស់ជាងពីគោលនយោបាយរបស់បក្ស រដ្ឋ និងឆន្ទះការពារមាតុប្រទេស
របស់ប្រជាជន”។

        តាំងពិព័រនេះនឹងបើកទ្វាដល់ថ្ងៃទី២០កក្កដាឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ