តើនរណាជាអ្នកបង្កអស្ថេរភាពនៅសមុទ្រខាងកើត?
|
នាវារបស់ចិនត្រៀមខ្លួនជាស្រេចបុកទុកនេសាទវៀតណាម |
(VOVworld)-កាសែត Matichon របស់ថៃក្នុងច្បាប់ចេញថ្ងៃទី៧កក្កដា បានចុះផ្សាយ អត្ថបទសរសេររបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Tat Thanh ដែលប្រឆាំងជំទាស់ចំពោះទស្សនៈរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅថៃ លោក Ning
Fu hui ស្តីអំពីបញ្ហាសមុទ្រខាងកើត។ ក្នុងអត្ថបទសរសេរមានចំ ណងជើងថា “តើ
នរណាជាអ្នកបង្កអស្ថេរភាពនៅសមុទ្រខាងកើត?” ឯកអគ្គរដ្ឋទូតវៀតណាមលោក
Nguyen Tat Thanh បានចាត់ទុកថា “ការពិតជាក់ស្តែងសរឲ្យឃើញថាអំពើខុសច្បាប់
របស់ចិន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ត្រូវបានផ្សព្វផ្សាយលើមធ្យោបាយផ្សព្វផ្សាយក្នុងប្រទេសនិងអន្តរជាតិ”។
លោក Nguyen Tat Thanh បានប្រឆាំងជំទាស់ចំពោះទស្សនៈរបស់លោក ឯកអគ្គរដ្ឋ
ទូតចិនដែលចាត់ទុកថា រដ្ឋាភិបាលចិនអនុវត្តន៍សិទ្ធិអធិបតេយ្យភាព ស្របច្បាប់
ចំពោះប្រជុំកោះ Hoang Sa តាំងពីពាក់កណ្តាលនិងចុងទស្សវត្ត ន៍ទី១០ ហើយប្រការ
នេះមានការច្រឡំអំពីបញ្ហាគតិយុត្ត។ វៀតណាមមានភស្តុ តាងប្រវត្តិសាស្រ្តគ្រប់
គ្រាន់់ ដើម្បីបញ្ជាក់នូវអធិបតេយភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa។
លោក Thanh បានអះអាងថា ការដែលចិនបានគូរខ្សែបន្ទាប់មូលដ្ឋានជំវិញ
ប្រជុំកោះ Hoang Sa គឺមោឃៈ និងមិនស្រប់ទៅនឹងអនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រឆ្នាំ ១៩៨២។ ដោយហេតុនេះមិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ថែមទាំង
ប្រទេសជា ច្រើនលើពិភបលោក ប្រឆាំងជំទាស់និងសម្តែងការព្រួយបារម្ភ ព្រម
ទាំងសំណូមពរឲ្យចិនបញ្ឈប់រាល់អំពើបង្ករឿងហេតុលើសមុទ្រខាងកើត៕