ប្រាក់ចំនួន២០ពាន់លានដុងដើម្បីកោះសមុទ្រនៃមាតុប្រទេស

ប្រាក់ចំនួន២០ពាន់លានដុងដើម្បីកោះសមុទ្រនៃមាតុប្រទេស - ảnh 1
ប្រគល់អំណោយជូនប៉ូលីសសមុទ្រនិងកម្លាំងត្រួតពិនិត្យសមុទ្រវៀតណាម


(VOVworld)-ប្រាក់ចំនួន២០ពាន់លានដុងដើម្បីកោះសមុទ្រមាតុប្រទេស
នេះជាលទ្ធផលនៃយុទ្ធនាការ “រួមកម្លាំងដើម្បីកោះសមុទ្រនៃមាតុប្រទេស” បំផុសឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ មជ្ឈឹមសមាគមកាកបាត
ក្រហមវៀតណាម និងស្ថាប័នឃោសនាមួយចំនួនទៀតរបស់វៀតណាម។

        ក្នុងពិធីបូកសរុបនៅទីក្រុងហាណូយនាថ្ងៃទី៧សីហា គណៈចាត់តាំង បានរៀបចំយុទ្ធនាការប្រគលជូន​បញ្ជាការដ្ឋានប៉ូលីសសមុទ្រ និងនាយកដ្ឋាន
ពិនិត្យសមុទ្រ ម៉ាស៊ីនថតចំនួន ៩៣គ្រឿង និងប្រព័ន្ធកម្រង់ទឹកសមុទ្រឲ្យជាទឹកសាប ដោយមានតម្លៃជាង១៦ពាន់លានដុង។ នាពេលខាងមុខ គណៈចាត់តាំង នឹងបន្តការទិញសំភារៈប្រើប្រាស់សម្រាប់កម្លាំងប៉ូលីសសមុទ្រនិងកម្លាំងត្រួតពិនិត្យសមុទ្រ។

        យុទ្ធនាការ “រួមកម្លាំងដើម្បីកោះសមុទ្រនៃមាតុប្រទេស” គឺសំដៅចលនាប្រជាជន លើទូទាំងប្រទេស ជួយឧបត្ថម្ភជាសំភារៈសម្រាប់កម្លាំងប៉ូលីសសមុទ្រនិងកម្លាំងត្រួតពិនិត្យសមុទ្រ អនុវត្តន៍ភារកិច្ច និងជួយអ្នកនេសាទច្បាមជាប់សមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ចូលរួមការពារអធិបតេយ្យភាពកោះសមុទ្រនៅតំបន់កោះសមុទ្រចំណុះប្រជុំកោះ Hoang Sa និង Truong Sa ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ