ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តដោយសំណូមពរឲ្យចិនត្រឡប់មកស្ថានភាពដើមវិញ

(VOVworld)-ដោយទទួលបានសម្លេងគាំទ្រទាំងស្រុង នាថ្ងៃទី១០កក្កដា ព្រឹទ្ធ
សភាអាមេរិក បានឯកភាពអនុម័តលើសេចក្តីសម្រចចិត្តដោយចោទប្រកាន់អំពើ បង្ករឿងហេតុរបស់ចិនលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ ជាពិសេស
សេចក្តីសម្រេចចិត្ត បានអំពាវនាវចិនដកស្ថានីយ៍ខួង Haiyang Shiyou-៩៨១ រួមទាំងកម្លាំងអមការពារចេញពីទីកន្លែងបច្ចុប្បន្ន ឲ្យសមុទ្រខាងកើតត្រឡប់មក
ភាព ដើមវិញដូចមុនថ្ងៃទី១ឧសភាឆ្នាំ២០១៤។

ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តដោយសំណូមពរឲ្យចិនត្រឡប់មកស្ថានភាពដើមវិញ - ảnh 1
ភាពតានតឹងនៅសមុទ្រខាងកើតឡើងជណ្តើរដោយសារចិនទាមទារអធិបតេយ្យភាព
និងដាកស្ថានីយ៍ខួង Haiyang Shiyou-៩៨១ក្នុងតំបន់សមុទ្រវៀតណាម
(រូបថតៈ baomoi)

        សេចក្តីសម្រេចចិត្តនេះ បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់អាមេរិក
ចំពោះសិទ្ធិសេរីភាពខាងនាវាចរណ៍ការប្រើប្រាស់តំបន់សមុទ្រនិងលំហរអាកាស
ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក តាមការកំណត់របស់ច្បាប់អន្តរជាតិសេចក្តីសម្រេច
ចិត្តពោលខាងលើបានលើកច្បាស់ថា  ការទាមទារអំពីអធិបតេយ្យភាពបូរណភាព
ដែនដីរបស់ចិននិងអំពើដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ច
ផ្តាច់មុខ និងតំបន់ខ្ពងរាបបាតសមុទ្ររបស់ វៀតណាម ជាឧបាយកលឯតោភាគី និងរំលោភទៅលើសេចក្តីថ្លែងការ ស្តីអំពី ក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត។

        សេចក្តីសម្រចចិត្តនេះបានអះអាងជាថ្មីម្តងទៀតការគាំទ្ររបស់អាមេរិក
ចំពោះសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សេចក្តីសម្រេចិត្តក៏បាន គាំទ្ររាល់ការខំប្រឹងប្រែងរបស់អាស៊ាននិងចិនក្នុងការកសាងក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) និងគាំទ្រការបង្កើនតួនាទីរបស់ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ