វៀតណាមគាំទ្រសន្តិភាព ស្ថិរភានៅឧបទ្វីបកូរ៉ែ

(VOV)_នៅក្នុងសន្និសីទសាមញ្ញ ក្រសួងការបរទេសវៀតណាម នាថ្ងៃទី៣មិនា
 នៅទីក្រុងហាណូយអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
 បានឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអំពីបណ្ដាដំណោះស្រាយជា​បន្ត​របស់វៀត
ណាមចំពោះការដែលចិនបានមានសកម្មភាពបង្កភាពតានតឹងជាបន្ត​បន្ទាប់នៅ
សមុទ្រខាងកើត។

        “ ជាប្រទេសទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត គោលជំហរមុន​
ក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការដោះស្រាយជំលោះនានាដោយ​សន្តិ
វិធី សមស្របជាមួយច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ
ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។”

វៀតណាមគាំទ្រសន្តិភាព ស្ថិរភានៅឧបទ្វីបកូរ៉ែ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម
ចំពោះការដែលថ្ងៃទី២មិនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានអនុ
ម័តលើសេចក្ដីសម្រេចដាក់បបទដាក់ទណ្ឌកម្មចំពោះសាធារដ្ឋ ប្រជាធិបតេយ្យ 
​ប្រជាមានិតកូរ៉េ នាថ្ងៃទី៣មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក 
Le Hai Binh បានអោយដឹងថា៖

          “ គោលជំហររបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព គ្មានអាវុធនុយគ្លេ
អ៉ែ​នៅឧបទ្វីបកូរ៉ែ មិនរីកសាយអាវុធនុយគ្លេអ៊ែរ និងឈានទៅ​ការលុបចោល​ប្រ
ភេទអាវុធនេះ។

វៀតណាមមានគោលបំណងថាបណ្ដាភាគីទាក់ទិនត្រូវជំរុញជំនួបចរចារ ស្វែង
រកដំណោះស្រាយដោយសន្តិវិធីចំពោះបណ្ដាបញ្ហានៅលើឧបទ្វីបកូរ៉ែ រួម​ចំណែក
ជាក់ស្ដែងចំពោះសន្តិភាព ស្ថិរភាព នៅក្នុងតំបន់និងអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ