សិក្ខាសាលាអន្តរជាតិស្តីអំពីសមុទ្រខាងកើតនៅអាមេរិក

(VOVworld)-នាយប់ថ្ងៃទី១០កក្កដា តាមម៉ោងវៀតណាម សិក្ខាសាលាប្រចាំឆ្នាំ
២០១៤ លើកទី៤ស្តីអំពីសមុទ្រខាងកើត ដែលរៀបចំ ដោយមជ្ឈមណ្ឌល ស្រាវ
ជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិ (CSIS) បានប្រារព្វជួរមុខឡើងនៅទីក្រុងវ៉ាស៊ីងតោន
របស់អាមេរិក ដោយមានការចូលរួមរបស់អ្នកប្រាជ្ញមកពីអាមេរិក ចិន ឥណ្ឌា
ជប៉ុន អូស្តា្រលី ម៉ាឡេស៊ី​ ហ្វីលីពីន និងវៀតណាម។

សិក្ខាសាលាអន្តរជាតិស្តីអំពីសមុទ្រខាងកើតនៅអាមេរិក - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ dantri.vn)

        ក្រោមប្រធានបទ  “បណ្តានិន្នាការទំនើបនៅសមុទ្រខាងកើតនិងគោល នយោបាយរបស់អាមេរិក” បណ្តាអ្នកប្រាជ្ញបានវិភាគចំពោះបំរ៉ែបំរួលនាពេល
ថ្មីៗនេះ នៅសមុទ្រខាងកើត ជាពិសេសគឺការដែលចិនបានដាក់ស្ថានីយ៍ខួង
Haiyang Shiyou-៩៨១ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពងរាបបាត
សមុទ្ររបស់ វៀតណាម ក៏ដូចជារឿងក្តីគតិយុត្តដែលប្រទេសហ្វីលីពីនកំពុង
ដំណើរការសំដៅ ប្រឆាំងចិននៅតុលការអ.ស.បទទួលបន្ទុកច្បាប់សមុទ្រ
(ITLOS)។

        នៅសិក្ខាសាលានេះ អ្នកស្រាវជ្រាវ២នាក់មកពីវៀតណាម គឺលោក Tran
Truong Thuy  និងលោក Le Hai Dang  បានស្នើរអាមេរិកនិងអង្គការបណ្តា ប្រជា
ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវនាំមុខក្នុងការកសាងក្រមប្រតិបត្តិតំបន់ នៅ
សមុទ្រខាងកើត (COC) និងគាំទ្រការប្រើប្រាស់សន្តិវិធីក្នុងការដោះស្រាយ
ជំលោះ។  ក្នុងថ្ងៃទី១១កក្កដា សិក្ខាសាលាបានបន្តការពិភាក្សាអំពីយថាទស្សន៍​គោលនយោបាយរបស់អាមេរិកចំពោះបញ្ហាសមុទ្រខាងកើត និងការសហប្រតិ
បត្តិការ កសាងជំនឿជាក់សំដៅដោះស្រាយបញ្ហាក្តៅគគុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ