សម្ព័នសមាគមអ្នកកាសែតអាស៊ាន៖ចិនគប្បីគោរពច្បាប់អន្តរជាតិ
|
សម្ព័ន្ធសមាគមអ្នកកាសែតអាស៊ាន៖ចិនគប្បីគោរពច្បាប់អន្តរជាតិ
(រូបថតៈ TTXVN) |
(VOVworld)-សម្ព័ន្ធសមាគមអ្នកកាសែតអាស៊ាន (CAJ)ទើបនឹងបានចេញ សេច ក្តីថ្លែងការណ៍ព្រួយប្រារម្ភចំពោះអំពើបង្ករឿងហេតុរបស់ចិនលើសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា “អំពើបង្ករឿងហេតុ ជាបន្តបន្ទាប់របស់ចិន
លើសមុទ្រខាងកើត និងសមុទ្រ Hoa Tung បាន ក្លាយទៅជា ការព្រួយបារម្ភដ៍ធ្ងន់
ធ្ងរ ចំពោះប្រជាជនស្នេហាសន្តិភាពលើទូទាំងពិភពលោក ជាពិសេសគឺប្រជាជន
ក្នុងតំបន់អាស៊ី-អាគ្នេយ៍។ជាងនេះទៅទៀត អំពើរបស់ចិន បានជះឥទ្ធិពលយ៉ាង
ខ្លាំងទៅលើសមាជិករបស់ CAJ ចំនួន២គឺវៀតណាម និងហ្វីលីពីន”។ សេចក្តីថ្លែង
ការនេះ បានសំណូមពរឲ្យចិនគោរពបូរណភាណដែនដី របស់ប្រទេសជិតខាង
គោរពច្បាប់អន្តរជាតិ និងទទួលសារៈសំខាន់នៃយន្តរការអាជ្ញាកណ្តាលរបស់
អន្តរជាតិក្នុងការដោះស្រាយជំលោះ។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវអ្នកកាសែតក្នុងតំបន់និងលើពិភពលោក រួមចំណែក្នុងការផ្តល់ព័ត៌មានទៅកាន់មហាជនក៏ដូចជាខំប្រឹងប្រែងអំពាវនាវឲ្យ ចិន
វិលមកតុចរចារវិញ៕