ថ្ងៃនេះ វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៨៣ នាក់

(VOVWORLD) - ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១ ៥២១ ០២២ នាក់ជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៣០។

 

ព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៨៣ នាក់ មានករណីជាសះស្បើយចំនួន ៦៥ នាក់ ហើយគ្មានករណីស្លាប់ឡើយ។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១ ៥២១ ០២២ នាក់ជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៣០។

ចំនួនករណីជាសះស្បើយសរុបមានចំនួន ១០ ៦០៩ ៦៧៧ នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម គិតត្រឹមពេលនេះមានចំនួន ៤៣ ,១៧៨ នាក់ ស្មើនឹង ០,៤% នៃចំនួនអ្នកឆ្លងជំងឺសរុប។ វ៉ាក់សាំងសរុបដែលត្រូវបានចាក់ជូនប្រជាជនគឺមានចំនួន ២៦៤ ៩២១ ៨០៣ ដូសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ