ស្ថានភាពជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទៅ ១៨ ខែមេសា
(VOVWORLD) - គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៨ ខែមេសា (ម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន១៤១,២ លានករណី។
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៨ ខែមេសាបានឲ្យដឹងថា មិនរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីឡើយ។ ដូច្នេះ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៧៨១ នាក់។ ទន្ទឹមនឹងនេះដែរនៅលើពិភពលោក យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៨ ខែមេសា (ម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១,២ លានករណីក្នុងនោះមានអ្នកជំងឺជាង ៣ លាននាក់បានស្លាប់៕