ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៣ មករា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៦ ០៣១ នាក់ និងមានករណីស្លាប់ចំនួន ២០៦នាក់។
រូបថត៖ VOV |
នាថ្ងៃទី ១៣ មករា ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១២ មករា ដល់ម៉ោង ១៦ ថ្ងៃទី ១៣ មករា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦ ៧២៥ នាក់ នៅតាមខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៦ ០៣១ នាក់ និងមានករណីស្លាប់ចំនួន ២០៦នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៩៧៥ ៤៤៤ នាក់ ផងដែរ៕