ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៤ ធ្នូ
(VOVWORLD) - ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៤៤៣ ៦៤៨ នាក់។
រូបថត៖ VOV |
នាថ្ងៃទី ១៤ ធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៥ ២២០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៤ ៥២៤ នាក់ និងករណីស្លាប់ចំនួន ២៥២ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៤៤៣ ៦៤៨ នាក់។
គិតត្រឹមថ្ងៃទី ១៣ ធ្នូ នៅវៀតណាម ប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ ចំនួន ៩៦,៧ % ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ១ និង ៧៩% ទទួលបានការចាក់វ៉ាក់សាំងដូសទី ២ ផងដែរ។