ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៧ កុម្ភៈ នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៨១០ នាក់ និងមានករណីស្លាប់ចំនួន ៩០ នាក់។
សកម្មភាពធ្វើតេស្តរកជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម (រូបថត៖ VNA) |
នាថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៦ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ១៧ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៣៦ ២០០ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៨១០ នាក់ និងមានករណីស្លាប់ចំនួន ៩០ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ២ ៦៤៣ ០២៤ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបប្រមាណ ១៨៩ ៧៦១ ៧៧៦ ដូសជូនប្រជាជនហើយ៕