ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៩ ខែតុលានៅលើពិភពលោក
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣២៥ ០០០ នាក់ និងមានករណីស្លាប់ចំនួន ៤ ៦៧៧ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១៩ ខែមេសា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ២៤១,៨ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៤,៩ លាននាក់បានស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣២៥ ០០០ នាក់ និងមានករណីស្លាប់ចំនួន ៤ ៦៧៧ នាក់។ អង់គ្លេសបានរកឃើញករណីឆ្លងជំងឺច្រើនបំផុត គឺជាង ៤៩ ០០០ នាក់ ផងដែរ៕