ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២១ មេសា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ អ្នកជំងឺចំនួន ៨ ៦៩៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ។
នាថ្ងៃទី ២១ មេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២០ មេសា ដល់ម៉ោង ១៦ ថ្ងៃទី ២១ មេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១២ ០២៩ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ១០ ៥៣៣ ១៦៤ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ អ្នកជំងឺចំនួន ៨ ៦៩៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង ២១០,៥ លានដូសជូនប្រជាជនហើយ៕