ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៣ ខែកក្កដា

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៣ ខែកក្កដា - ảnh 1សកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួនជាង ៥២៨ ០០០ នាក់ និងមានករណីស្លាប់ជាង ៨ ២០០នាក់។ ដូច្នេះ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៩៣ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤,១៥ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ