ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ ធ្នូ នៅវៀតណាម
(VOVWORLD) - ក្នុងថ្ងៃទី ២៤ ធ្នូ មានករណីជាសះស្បើយចំនួន ៣០ ៨៣៣ នាក់ និងមានករណីស្លាប់ចំនួន ២៣៥ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម (រូបថត៖ VNA) |
នាថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦ ១៥៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងថ្ងៃទី ២៤ ធ្នូ មានករណីជាសះស្បើយចំនួន ៣០ ៨៣៣ នាក់ និងមានករណីស្លាប់ចំនួន ២៣៥ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៦១៥ ២៩២ នាក់ផងដែរ៕