ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៦ កញ្ញា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១១៤៧៧ នាក់ និងមានករណីស្លាប់ចំនួន ១៨៤ នាក់។
(រូបថត៖ TTXVN) |
នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៥ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២៦ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១០ ០១១ នាក់ នៅតាមខេត្តក្រុងចំនួន ៣៥ នៅទូទាំងប្រទេស។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១១៤៧៧ នាក់ និងមានករណីស្លាប់ចំនួន ១៨៤ នាក់។
ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៥៦ ៦៨៩ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២២ ផងដែរ៕