ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៣០ ធ្នូ នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៣៤ ១០២ នាក់ និងមានករណីស្លាប់ចំនួន ២៤០ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៣០ ធ្នូ នៅវៀតណាម - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនសិស្សានុសិស្សដែលមានអាយុចាប់ពី ១២ ទៅ ១៨ ឆ្នាំនៅខេត្ត Dien Bien

នាថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៩ ធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី ៣០ ធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៧ ០០០ នាក់ នៅតាមខេត្តក្រុងចំនួន ៦១ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៣៤ ១០២ នាក់ និងមានករណីស្លាប់ចំនួន ២៤០ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៧១៤ ៧៤២ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ