ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៥ តុលា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៥ ៥៧៣ នាក់ និងមានករណីស្លាប់ចំនួន ១៣៤ នាក់។
នាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៤ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ៥ ខែតុលា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៤៣៦៣ នាក់ ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៥ ៥៧៣ នាក់ និងមានករណីស្លាប់ចំនួន ១៣៤ នាក់។
ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨១៨៣២៤ នាក់ ៕