ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៦ ខែកក្កដា នៅលើពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ៦ខែកក្កដា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ប្រមាណ ១៨៥ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤ លាននាក់។ 
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៦ ខែកក្កដា នៅលើពិភពលោក - ảnh 1សកម្មភាពជួយសង្គ្រោះអ្នកជំងឺ (រូបថត៖ TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីស្លាប់ច្រើនបំផុតនៅលើពិភពលោក (ស្រូបយក ១/៦) បន្ទាប់មកគឺ ប្រេស៊ីល និងឥណ្ឌា។ បច្ចុប្បន្ន ទ្វីបអាស៊ីគឺជាតំបន់ដែលមានករណីឆ្លងជំងឺច្រើនបំផុត ពោលគឺមានករណីឆ្លងជំងឺជិត ៥៦,៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៨០៣ ពាន់នាក់។

ទ្វីបអឺរ៉ុបជាប់ចំណាត់ថ្នាក់ទី ២ ដែលមានករណីឆ្លងជំងឺជាង ៤៨ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ១,១ លាននាក់។ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ីជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានករណីឆ្លងជំងឺជាង ២,៣ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦១ ពាន់នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ