ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ កុម្ភៈ នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានអ្នកជំងឺជាសះស្បើយជាង ៦ ០០០ នាក់។
សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (រូបថត៖ VNA) |
នាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១០ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ១១ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ២៦ ៤៨៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានអ្នកជំងឺជាសះស្បើយជាង ៦ ០០០ នាក់ និងមានករណីស្លាប់ចំនួន ៧៤ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង ១៨៤,៨ លាន ដូសជូនប្រជាជនហើយ៕