ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Omicron បន្តឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅលើពិភពលោក ក្នុងនោះប្រទេសអឺរ៉ុបជាច្រើនបានរកឃើញករណីឆ្លងជំងឺថ្មីច្រើនឯតទគ្គកម្ម។ ជាក់ស្ដែងរុស្ស៊ីបានរកឃើញករណីឆ្លងជំងឺថ្មីជាង ៧៤ ពាន់នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ២៧ មករា  (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ៣៦៣ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥,៦៤ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ជាមួយនឹងករណីឆ្លងជំងឺចំនួន ៧៤ លាននាក់ និងករណីស្លាប់ប្រមាណ ៩ សែននាក់។

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Omicron បន្តឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅលើពិភពលោក ក្នុងនោះប្រទេសអឺរ៉ុបជាច្រើនបានរកឃើញករណីឆ្លងជំងឺថ្មីច្រើនឯតទគ្គកម្ម។ ជាក់ស្ដែងរុស្ស៊ីបានរកឃើញករណីឆ្លងជំងឺថ្មីជាង ៧៤ ពាន់នាក់។

នាថ្ងៃទី ២៦ មករា វិទ្យាស្ថាន Robert Koch របស់អាល្លឺម៉ង់ (RKI) បានប្រកាសរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦៤ ពាន់នាក់។ ចំណែក ស៊ុយអែតបានរកឃើញករណីឆ្លងជំងឺថ្មីប្រមាណ ៤៥ ពាន់នាក់ នាថ្ងៃទី ២៦មករាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ