ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតនៅលើពិភពលោក ជាមួយករណីឆ្លងថ្មីចំនួន ៤០០ ៦៨១ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1ព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យក្នុងទីក្រុង Marseille ប្រទេសបារាំង (រូបថត៖ AFP/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៧ ខែមីនា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ជាង ៤៦៣ ពាន់នាក់ ក្នុងនោះមានករណីស្លាប់ប្រមាណ ៦,០៨ លាននាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ១,៦៤ លាននាក់។ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតនៅលើពិភពលោក ជាមួយករណីឆ្លងថ្មីចំនួន ៤០០ ៦៨១ នាក់។

កាលពីថ្ងៃទី ១៧ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងយ៉ាងខ្លាំងក្លានៅលើពិភពលោក ជាពិសេសគឺនៅអាស៊ី។ WHO ព្រមានថា ស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសនីមួយៗ មានភាពខុសប្លែកគ្នា ដូច្នេះចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត នៅពេលដែលជំងឺរាតត្បាតមិនទាន់បញ្ចប់នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ