ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បានថយចុះយ៉ាងខ្លាំង

(VOVWORLD) - ក្នុងត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ៧ នាក់ ដែលជាតួរលេខថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងថ្ងៃមុន (ថ្ងៃទី ១៩ ខែមេសាបានកត់ត្រាចំនួន ១៨ករណី)។

គិតត្រឹមម៉ោង ១៦:០០ រសៀល ថ្ងៃទី ១៩ ខែមេសា ដល់ម៉ោង ១៦:០០ រសៀល ថ្ងៃទី ២០ ខែមេសា លើប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ ១៩ បានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៣.២៧១ ករណី (ធ្លាក់ចុះចំនួន ២២៩ ករណីបើធៀបនឹងថ្ងៃមុននោះ) ក្នុងខេត្តក្រុងចំនួន ៦១/៦៣។ អ្នកជំងឺដែលត្រូវបានប្រកាសថាជាសះស្បើយមានចំនួន ២.៥៤០ ករណី។ ក្នុងត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ៧ នាក់ ដែលជាតួរលេខថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងថ្ងៃមុន (ថ្ងៃទី ១៩ ខែមេសាបានកត់ត្រាចំនួន ១៨ករណី)។

ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០.៥០២.៥៩០ ករណី ហើយចំនួនករណីជាសះស្បើយសរុបគឺ៖ ៩.០៦៨.២៣៤ ករណី។

នៅថ្ងៃទី ១៩ ខែមេសា វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២៩០.០០០ ដូសត្រូវបានចាក់។ ដូច្នេះ ចំនួនសរុបនៃវ៉ាក់សាំងត្រូវបានចាក់គឺមានចំនួនជាង ២១០ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ