ចំនួនករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកថយចុះ ២២% អាស៊ីបានថយចុះច្រើនបំផុត
(VOVWORLD) - បើធៀបនឹងសប្តាហ៍មុន ចំនួនករណីឆ្លងកូវីដ-១៩ បានថយចុះ ២២% ក្នុងនោះអាស៊ីមានការថយចុះខ្លាំងបំផុត ២៨% បន្ទាប់មកគឺអឺរ៉ុប ២១% អាហ្រ្វិក ១៩%។
គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមេសា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជិត ៥០៣,៩៤ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជាង ៦,២២ លាននាក់។ បើធៀបនឹងសប្តាហ៍មុន ចំនួនករណីឆ្លងកូវីដ-១៩ បានថយចុះ ២២% ក្នុងនោះអាស៊ីមានការថយចុះខ្លាំងបំផុត ២៨% បន្ទាប់មកគឺអឺរ៉ុប ២១% អាហ្រ្វិក ១៩%។
បច្ចុប្បន្ននេះកូរ៉េខាងត្បូង ជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេលើពិភពលោក ប៉ុន្តែចំនួនករណីឆ្លងថ្មីសរុបក្នុងសប្តាហ៍បានថយចុះ ៣០% បើធៀបនឹងសប្តាហ៍មុន។ យោងតាមផែនការ ចាប់ពីដើមសប្តាហ៍ក្រោយនេះ ប្រទេសកូរ៉េខាងត្បូងនឹងលុបចោលបទប្បញ្ញត្តិទាំងអស់ស្តីពីការរក្សាគម្លាតសង្គមផងដែរ៕