នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ
(VOVWORLD) - វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ១៥៧៣ នាក់ ហើយមានករណីស្លាប់ចំនួន ៣៥ នាក់ផងដែរ។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ១៦ ខែកុម្ភៈ ដល់ម៉ោង ៦ ថ្ងៃទី ១៧ ខែកុម្ភៈ វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ បច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៣១១ នាក់ក្នុងនោះ ករណីឆ្លងជំងឺក្នុងសហគមន៍ចំនួន ១ ៤១២ នាក់។ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ១៥៧៣ នាក់ ហើយមានករណីស្លាប់ចំនួន ៣៥ នាក់ផងដែរ៕