ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥១៣,៨ លាននាក់

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដោយបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៨៣ លាននាក់ និងមានករណីស្លាប់ជាង ១ លាននាក់។
ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥១៣,៨ លាននាក់ - ảnh 1សកម្មភាពធ្វើតេស្តរកជំងឺរាតត្បាតកូវីដ ១៩ សម្រាប់កុមារនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ៣ ឧសភា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៥១៣,៨ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦,២៦ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដោយបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៨៣ លាននាក់ និងមានករណីស្លាប់ជាង ១ លាននាក់។ ឥណ្ឌាបានរកឃើញករណីឆ្លបជំងឺកូវីដ ១៩ សរុបចំនួន ៤៣ លាននាក់ និងករណីស្លាប់ប្រមាណ ៥២៤ ពាន់នាក់។ ចំណែកឯប្រេស៊ីលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ៣០,៥ លាននាក់ និងករណីស្លាប់ចំនួន ៦៦៣ ៦៥៧ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ