ពិភពលោករឹតបន្តឹងវិធានការណ៍សំដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - បារាំង ន័រវេស ស៊ុយអែត អៀរឡង់ និងប៉ូឡូញ ក៏បានប្រកាសផែនការរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។
ពិភពលោករឹតបន្តឹងវិធានការណ៍សំដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1មន្ត្រីសន្តិសុខពិនិត្យលិខិតឆ្លងដែនអ្នកដំណើរនៅព្រលានយន្តហោះ Frankfurt ប្រទេសអាល្លឺម៉ង់ (រូបថត៖ រ៉យទ័រ)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី  ខែធ្នូ (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៦៨ លាននាក់ ក្នុងនោះមានអ្នកជំងឺជិត ៥,៣ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

នៅអាស៊ីអាគ្នេណ៍ រដ្ឋាភិបាលឡាវ បានបង្កើនការគ្រប់គ្រងព្រំដែន ក្រោយពីថៃបានរកឃើញវីរុសបំប្លែងខ្លួន Omicron កាលពីថ្ងៃទី ៦ ធ្នូ។ ទន្ទឹមនឹងនេះ ហ្វីលីពីនក៏បានប្រកាសថា ប្រទេសនេះនឹងហាមប្រាមភ្ញៀវទេសចរ ដែលឆ្លងកាត់បារាំង ដើម្បីទប់ស្កាត់ វីរុសបំប្លែងខ្លួនថ្មី Omicron។

ទន្ទឹមនឹងនេះ បារាំង ន័រវេស ស៊ុយអែត អៀរឡង់ និងប៉ូឡូញ ក៏បានប្រកាសផែនការរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

នៅក្នុងបរិបទដែលរីរុសបំប្លែងថ្មី Omicron កំពុងឆ្លងរាលដាលនៅតាមប្រទេសជាច្រើននោះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសចាំបាច់ត្រូវវាយតម្លៃឡើងវិញនូវវិធានការឆ្លើយតបជាតិចំពោះ ជំងឺរាតត្បាត កូវីដ ១៩ និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសបំប្លែងថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ