មនុស្សជិត ២៧១ លាននាក់បានឆ្លងជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - នៅអឺរ៉ុប រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid កាលពីថ្ងៃទី ១៣ ធ្នូបានប្រកាសថា វីរុសបំប្លែងខ្លួនថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទីក្រុងឡុងដ៍ក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅ។
មនុស្សជិត ២៧១ លាននាក់បានឆ្លងជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ THX/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៤ ធ្នូ (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ប្រមាណ ២៧១ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥,៣២ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

នៅអឺរ៉ុប រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid កាលពីថ្ងៃទី ១៣ ធ្នូបានប្រកាសថា វីរុសបំប្លែងខ្លួនថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទីក្រុងឡុងដ៍ក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅ។

នៅតំបន់អាមេរិកឡាទីន ក្រសួងសុខាភិបាលគុយបាបានប្រកាសថា នឹងបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ។ ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី ១៤ ខែធ្នូ បទប្បញ្ញត្តិស្តីពីការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចាប់បង្ខំ បានចូលជាធរមានជាផ្លូវការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅតំបន់អាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលថៃ (CCSA) កាលពីថ្ងៃទី ១៣ ខែធ្នូបានអនុម័តលើការបង្កើតច្រកត្រួតពិនិត្យជំងឺរាតត្បាតកូវីដ ១៩ នៅតាមច្រកទ្វារព្រំដែនចំនួន ៤

នៅតាមខេត្ត Songkhla, Yala, Narathiwat និង Satun ចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ ២០២២ ខាងមុខ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវដល់ប្រជាជនកុំឲ្យធ្វើដំណើរចេញពីប្រទេសក្នុងឱកាសបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ព្រមទាំងរឹតបន្តឹងវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ