ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ៣០ ខែកក្កដា នៅលើពិភពលោក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជិត ៦៥៥ ពាន់នាក់។
ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ៣០ ខែកក្កដា នៅលើពិភពលោក - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ៣០ ខែកក្កដា (ម៉ោងនៅវៀតណាម) ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៩៧,៣ លាននាក់ ក្នុងនោះ មានអ្នកជំងឺជាង ៤,២ លាននាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជិត ៦៥៥ ពាន់នាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូនេស៊ីគឺជាប្រទេសចំនួន ៣ ដែលមានករណីឆ្លងជំងឺថ្មីច្រើនបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ