ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១១ កុម្ភៈ នៅលើពិភពលោក
(VOVWORLD) - អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងជំងឺជាង ១៤១ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ១,៦៥ លាននាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩ (រូបថត៖ VNA) |
យោងតាមទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ និង ៣០ នាទី ព្រឹកថ្ងៃទី ១១ កុម្ភៈ តាមម៉ោង UTC នៅលើពិភពលោក មានករណី ឆ្លងជំងឺកូវីដ ១៩ ជាង ៤០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥,៨ លាននាក់។
អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងជំងឺជាង ១៤១ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ១,៦៥ លាននាក់។ បន្ទាប់មកគឺអាស៊ី ដោយមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១០៦,៦ លាននាក់ និងមានករណីស្លាប់ជាង ១,៣ លាននាក់។ បច្ចុប្បន្ននេះ តំបន់អាមេរិកខាងជើងបានរកឃើញករណីឆ្លងជំងឺជាង ៩២,៥ លាននាក់ ក្នុងនោះតួរលេខនេះនៅអាមេរិកខាងត្បូងគឺ ៥១,៤ លាន នាក់ផងដែរ៕