ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៥ កុម្ភៈ នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៩ ៣២៦ នាក់ និងមានករណី ស្លាប់ចំនួន ៨៥ នាក់។
រូបថត៖ VOV |
នាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៤ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ១៥ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៣១ ៨១៤ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៩ ៣២៦ នាក់ និងមានករណី ស្លាប់ចំនួន ៨៥ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបប្រមាណ ១៨៦,៥ លានដូសដូសជូនប្រជាជនហើយ៕