ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៧ កុម្ភៈ នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៨១០ នាក់ និងមានករណីស្លាប់ចំនួន ៩០ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៧ កុម្ភៈ នៅវៀតណាម - ảnh 1សកម្មភាពធ្វើតេស្តរកជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៦ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ១៧ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៣៦ ២០០ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៨១០ នាក់ និងមានករណីស្លាប់ចំនួន ៩០ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ២ ៦៤៣ ០២៤ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបប្រមាណ ១៨៩ ៧៦១ ៧៧៦ ដូសជូនប្រជាជនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ