ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៧ មេសា នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៤៧២ នាក់។

នាថ្ងៃទី ១៧ មេសា  ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៦ មេសា  ដល់ម៉ោង ១៦ ថ្ងៃទី ១៧ មេសា  វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៤ ៧៣០ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ១០ ៤៣២ ៦១៧ នាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥ ៤៧២ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺសរុបចំនួន ៨ ៩៣៦ ៨៤៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ