ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៩ ខែមិថុនា
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩។
សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថាគិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ១៩ ខែមិថុនា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ១៧៨,៦ លាននាក់ ក្នុងនោះមានអ្នកជំងឺជិត ៣,៨៧លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជិត ៣៤,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ជិត ៦១៧ ០០០ នាក់។ បន្ទាប់មកគឺប្រេស៊ីល និងឥណ្ឌា ៕