ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២០ ខែមិថុនា នៅលើពិភពលោក
(VOVWORLD) - គួរកត់សម្គាល់ថា ប្រេស៊ីលបានក្លាយទៅជាប្រទេសទីពីរនៅលើពិភពលោក ដែលមានចំនួនអ្នកស្លាប់លើសពី ៥០០ ០០០ នាក់ បន្ទាប់ពីអាមេរិកផងដែរ។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថាគិតត្រឹមម៉ោង ១ និង ថ្ងៃទី ២០ ខែមិថុនា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ១៧៩ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៣,៨៧ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៣៤,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦១៧ ០០០ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។ គួរកត់សម្គាល់ថា ប្រេស៊ីលបានក្លាយទៅជាប្រទេសទីពីរនៅលើពិភពលោក ដែលមានចំនួនអ្នកស្លាប់លើសពី ៥០០ ០០០ នាក់ បន្ទាប់ពីអាមេរិកផងដែរ៕