ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២០ វិច្ឆិកា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៦៧៧៣ នាក់ និងមានករណីស្លាប់ចំនួន ១០៧ នាក់។
រូបថត៖ ក្រសួងសុខាភិបាល |
នាថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៩ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ២០ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៩៥៣១ នាក់ នៅតាមខេត្តក្រុងចំនួន ៦០ នៅទូទាំងប្រទេស។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៦៧៧៣ នាក់ និងមានករណីស្លាប់ចំនួន ១០៧ នាក់។
ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១០៨៤៦២៥ នាក់ ជាប់ចំណាត់ថ្នាក់ទី ៣៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕