ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២១ មិថុនា នៅវៀតណាម

(VOVWORLD) - អ្នកជំងឺចំនួន ៥ ៧៨០ នាក់ត្រូវបានប្រកាសព្យាបាលជាសះស្បើយ ដោយនាំករណីជាសះស្បើយសរុបឡើងជាង ៩,៦ លាននាក់។

នាថ្ងៃទី ២១ មិថុនា ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតចាប់ពីម៉ោង ១៦ ថ្ងៃទី ២០ មិថុនា ដល់ម៉ោង ១៦ ថ្ងៃទី ២១ មិថុនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៧៤៨ នាក់ នៅតាមខេត្ត ក្រុងចំនួន ៤០ ក្នុងនោះមានករណីស្លាប់ចំនួនម្នាក់។

ក្នុងថ្ងៃដដែល អ្នកជំងឺចំនួន ៥ ៧៨០ នាក់ត្រូវបានប្រកាសព្យាបាលជាសះស្បើយ ដោយនាំករណីជាសះស្បើយសរុបឡើងជាង ៩,៦ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ