ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ កញ្ញា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១២ ៣៧១ នាក់ និងមានករណីស្លាប់ចំនួន ២០៣ នាក់។
សកម្មភាពធ្វើតេស្តរកជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៣ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២៤ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៨៥៣៧ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ៧ នាក់ និង ករណីឆ្លងជំងឺចំនួន ៨៥៣០ នាក់ទៀតបានឆ្លងក្នុងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១២ ៣៧១ នាក់ និងមានករណីស្លាប់ចំនួន ២០៣ នាក់៕