ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ កុម្ភៈ នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៩ ០៦២ នាក់ និងមានករណីស្លាប់ចំនួន ១១១ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ កុម្ភៈ នៅវៀតណាម - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៣ កុម្ភៈដល់ម៉ោង ១៨ ថ្ងៃទី ២៤ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៦៩ ១២៨ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ នាបច្ចុប្បន្នេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ០៤១ ៥០៦ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៩ ០៦២ នាក់ និងមានករណីស្លាប់ចំនួន ១១១ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបប្រមាណ ១៩២,៧លានដូសជូនប្រជាជនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ