ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ ធ្នូ នៅវៀតណាម

(VOVWORLD) - ក្នុងថ្ងៃទី ២៤ ធ្នូ មានករណីជាសះស្បើយចំនួន ៣០ ៨៣៣ នាក់ និងមានករណីស្លាប់ចំនួន ២៣៥ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ ធ្នូ នៅវៀតណាម - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦ ១៥៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងថ្ងៃទី ២៤ ធ្នូ មានករណីជាសះស្បើយចំនួន ៣០ ៨៣៣ នាក់ និងមានករណីស្លាប់ចំនួន ២៣៥ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៦១៥ ២៩២ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ