ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៤ ឧសភា នៅវៀតណាម
(VOVWORLD) - មកទល់នឹងពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ជាង ២១៩ លានដូសជូនប្រជាជនហើយ។
គិតចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ២៣ ឧសភា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ២៤ ឧសភា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១ ៣២៣ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៦ ៤៩៤ នាក់ ដោយនាំករណីជាសះស្បើយសរុបឡើង ៩ ៤១២ ៤០៣ នាក់។ មកទល់នឹងពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ជាង ២១៩ លានដូសជូនប្រជាជនហើយ៕