ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៥ ​វិច្ឆិកា នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥៦២៧ នាក់ និងមានករណីស្លាប់ចំនួន ១៦៤ នាក់។


ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៥ ​វិច្ឆិកា នៅវៀតណាម - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅវៀតណាម

នាថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៤ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ២៥ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១២៤២៩ នាក់ នៅតាមខេត្តក្រុងចំនួន ៥៩ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥៦២៧ នាក់ និងមានករណីស្លាប់ចំនួន ១៦៤ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៦៨២២៨ នាក់ ជាប់ចំណាត់ថ្នាក់ទី ៣៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ