ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៦ ខែកញ្ញា នៅលើពិភពលោក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មី ចំនួន ៣៧៩ ៧២៩ នាក់ ក្នុងនោះ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺច្រើនបំផុត គឺ ៥៤ ១១៤ នាក់ផងដែរ
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៦ ខែកញ្ញា នៅលើពិភពលោក - ảnh 1សកម្មភាពព្យាបាលអ្នកជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ២៦ ខែកញ្ញា (ម៉ោង UTC)  នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៣២ ២៤៨ ៣៩៩ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៤ ៧៥៦ ៥២៤ នាក់បានស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មី ចំនួន ៣៧៩ ៧២៩ នាក់ ក្នុងនោះ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺច្រើនបំផុត គឺ ៥៤ ១១៤ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ