ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៦ ​វិច្ឆិកា នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១២៣៦៨ នាក់ និងមានករណីស្លាប់ចំនួន ១៣៧ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៦ ​វិច្ឆិកា នៅវៀតណាម - ảnh 1រូបថត៖ chinhphu.vn

នាថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៥ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ២៦ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៣១០៩ នាក់ នៅតាមខេត្តក្រុងចំនួន ៦០ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១២៣៦៨ នាក់ និងមានករណីស្លាប់ចំនួន ១៣៧ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៨១៣៣៧ នាក់ ជាប់ចំណាត់ថ្នាក់ទី ៣៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ