ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៤ ធ្នូ នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១ ១០៧ នាក់ និងមានករណីស្លាប់ចំនួន ២០៣ នាក់។
រូបថត៖ VOV |
នាថ្ងៃទី ៤ ធ្នូ ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៣ ធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី ៤ ធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៣ ៩៩៨ នាក់ នៅតាមខេត្តក្រុងចំនួន ៥៧ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១ ១០៧ នាក់ និងមានករណីស្លាប់ចំនួន ២០៣ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួន ១២៧ លានដូសជូនប្រជាជនហើយ៕