ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៤ វិច្ឆិកា នៅវៀតណាម

(VOVWORLD) - ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៤៦០៤៣ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៤ វិច្ឆិកា នៅវៀតណាម - ảnh 1រូបថត៖ VOV

នាថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៣ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ៤ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៦៥៨០ នាក់ នៅតាមខេត្តក្រុងចំនួន ៤៩ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៧៣១ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៤៦០៤៣ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ