ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៤ សីហា នៅវៀតណាម
(VOVWORLD) - នាថ្ងៃដដែល អ្នកជំងឺចំនួន ៧៧១២ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានករណីស្លាប់ឡើយ។
៤ សីហា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៣ សីហា ដល់ម៉ោង ១៦ ថ្ងៃទី ៤ សីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ២០១២ នាក់។ នាថ្ងៃដដែល អ្នកជំងឺចំនួន ៧៧១២ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានករណីស្លាប់ឡើយ។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ១១ ១៨៩ ៩៦៨ នាក់ជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោមប្រទេស និងដែនដីទាំង២២៧ ផងដែរ៕