ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៧ វិច្ឆិកា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៣០១ នាក់ និងមានករណីស្លាប់ចំនួន ៦១ នាក់។
(រូបថត៖ VNA) |
នាថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៦ វិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី ៧ វិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៧៦៤៦ នាក់ នៅតាមខេត្តក្រុងចំនួន ៥៦ នៅទូទាំងប្រទេស។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ១៣០១ នាក់ និងមានករណីស្លាប់ចំនួន ៦១ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦៨៦៨៤ នាក់ ៕